Pages

Translate

នេះទើបហៅកម្មទាន់ហន់! បុរសឈ្លើយម្នាក់ បើកធ្លាក់ផ្លូវបន្ទាប់ ពីធ្វើបាប នារីម្នាក់! (មានវីដេអូ)

អាមេរិក៖ នេះពិតដូចជាពាក្យ មួយដែលគេនិយាយថា កម្មតាមទាន់ហន់ ហើយដែលកម្មនេះ បានធ្លាក់ទៅលើអ្នកបើកបរ ច្រងេងច្រងាងម្នាក់ដែលព្យាយាម បើកដេញពីក្រោយ គូថរថយន្តដែល នៅខាងមុខគេ។
វីដេអូមួយ បានបង្ហាញពីបុរសម្នាក់ បានបាត់បង់ម្ចាស់ការ ទៅលើរថយន្តដោយសារ រូបគេបត់ខ្លាំងពេក បន្ទាប់ពីរូបគេបាន ស្រែកជេរទៅនារីជា អ្នកបើកបររថយន្ត នៅខាងមុខដែលគេគិតថា បើកមិនលឿនដូចចិត្តគេសោះ ខណៈពេលដែលពួកគេទាំងពីរ កំពុងបើកបរតាមផ្លូវមួយក្នុងទីក្រុង Tampa រដ្ឋ Florida, សហរដ្ឋអាមេរិក។
ដោយសារតែ ទទួលការធ្វើបាប ពីបុរសម្នាក់នោះពេក ក្រោយមកនារី ជាអ្នកបើកបរនៅខាងមុខ ក៏បានសម្រេចចិត្ត ថតវីដេអូពីឧបត្តិហេតុ នេះឡើងដោយប្រើប្រាស់ ទូរស័ព្ទដៃ smartphone របស់នាង បន្ទាប់ពីបុរសនោះ ចាប់ផ្តើមបើកមក អែបគូថរថយន្តខាងក្រោយ របស់នាងកាន់តែជិតនោះ។
នាងបានសរសេរ នៅខាងក្រោមវីដេអូ YouTube ថា “ខ្ញុំមិនបានអាចបើក ទៅមុខលឿនបានទេ ព្រោះថាមានឡានដឹកទំនិញ ជាច្រើននៅខាងមុខ ម្យ៉ាងទៀតផ្លូវនោះវារអិល ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង”។
យ៉ាងណាមិញ បុរសម្នាក់នោះ អាចគេចផុតពី គ្រោះថ្នាក់តែមិនអាច គេចផុតពីច្បាប់បានឡើយ រូបគេត្រូវអាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួននឹងធ្វើការ ចោទប្រកាន់ទៅលើរូបគេ។
ទោះយ៉ាងណាក៏ដោយ វាក៏ជាសំណាងដែរ ដោយគ្មាននរណា ទទួលរងរបួសអ្វីឡើង នៅក្នុងឧបត្តិហេតុនោះ។
ចង់ដឹងថា តើបុរសម្នាក់នោះ បើកបរច្រងេងច្រងាង យ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ Tel: 011 353 634​ / 093 722 227​​ អ៊ីម៉ែល kimsaokun@gmail.com សូមអរគុណ!
Flag Counter